ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កម្លាំងនគរបាលព្រហ្មទណ្ឌការិយាល័យកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូន លោក ប៊ុន ផាក ហៅគ្រូជោគជ័យ មកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការក្លែងបន្លំជាមេធាវី កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ។ដោយឡែក ក្រោយការសាកសួរពេញមួយថ្ងៃ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូង បានសម្រេចដោះលែងឲ្យលោក ប៊ុន រស្មី ហៅគ្រូជោគជ័យ ឲ្យត្រឡប់ទៅផ្ទះវិញនាព្រលប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។ យ៉ាងណាមិញ ថ្មីៗនេះ គ្រូជោគជ័យមួយរូបឈ្មោះសឹង ចាតវិជ្ជា បានបង្ហោះរូបថត១សន្លឹកជាមួយប៊ុន ផាក អមជាមួយសារយ៉ាងចាក់ដោតថា ៖ «គ្មាននរណាម្នាក់ចង់ឃើញមនុស្សយើងធ្លាប់ស្គាល់រាប់អានក្លាយជាបែបនេះទេមែនទេ បងប្អូន…..តែរឿងកើតឡើងទៅហើយមានតែចូលរួមសោកស្ដាយប៉ុណ្ណោះ ហើយអ្វីដែលខ្ញុំចង់រំលឹកបងប្អូននោះគឺ កំហុស! កំហុស ដែលយើងអាចយកវាមករំលឹកខ្លួនយើងនៅថ្ងៃក្រោយ។បងប្អូនជាទីគោរពស្រឡាញ់ ពេលដែលខ្ញុំផុសរូបនេះ ប្រហែលជាអាចមានបងប្អូនខ្លះស្អ,ប់ដោយទាំងខ្ញុំទៀត…ហើយការដែលចូលមកឈឺឆ្អាលនេះ គឺខ្ញុំដឹងច្បាស់ថា វាមិនចំណេញអ្វីឡើយសម្រាប់ខ្ញុំដែលទៅមានរូបភាពជាមួយគាត់ តែពាក្យថា«មិត្ត» គឺខ្ញុំមិនដឹងបកស្រាយដូចម្តេចឲ្យសមទេ ហើយរឹតតែពិបាកដែលឃើញ«មិត្ត»ធ្លាប់តែជាមនុស្សល្អ ថ្លៃថ្នូរ មានកិត្តិយសស្ថិតក្នុងរូបភាពបែបនេះខ្ញុំជឿថាក៏មានមិត្តភក្តិគាត់ជាច្រើនទៀតតក់ស្លុតដូចខ្ញុំដែរ គ្រាន់តែហាមាត់និយាយអ្វីមិនរួច ដោយសារវាជារឿងផ្ទាល់ខ្លួនលើសពីសម,ត្ថកិច្ចរបស់យើងដែលត្រឹមជា«មិត្ត» ហើយជាចុងក្រោយ៖ ពាក់ព័ន្ធជាមួយរឿងដែលកំពុងតែកើតឡើងនេះ ទាំងបងប្អូនក៏ដូចជាខ្ញុំ គឺយើងមិនទាន់បានទទួលព័ត៌មានពីចម្លើយសារភាពណាមួយរបស់ផាកនៅឡើយទេឃើញតែគេចុះផ្សាយហូរហែ ពីការឃា,ត់ខ្លួនប៉ុណ្ណោះ…យើងមានតែចាំមើលទាំងអស់គ្នាថាតើច្បា,ប់ដោះស្រាយយ៉ាងណា…. សម្រាប់បងប្អូនចង់បញ្ចេញមតិបែបណាក៏បាន តែសូមកុំអាលកាត់សេចក្តីអី រង់ចាំចម្លើយគាត់សិនចុះ…សង្ឃឹមថាទាំងអស់គ្នាអាចរកឃើញដំណោះស្រាយមួយដ៏ល្អរៀងៗខ្លួន -សឹង ចាតវិជ្ជា-»៕ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៕
Read More